Biopsy
គ្លីនិកយើងខ្ញុំមានការប្រឹក្សាយោបល និង ការធ្វើរោគវិនិច្ឆ័យចំពោះករណី មានដុំ នៅក្រពេញ ទីរ៉ូអ៊ីត និង ដុំសុដន់ ដោយវេជ្ជបណ្ឌិតឯកទេស។
- Fine needle aspiration (FNA) of thyroid nodule : គឺជាការបូមយកកោសិកាចេញពីដុំក្រពេញទីរ៉ូអុីត ដោយប្រីប្រាស់ ម្ជុលតូច ដោយអន្តរាគមន៍ដោយអេកូសាស្រ្តន៍ ដើម្បីយកកោសិកាទៅវិភាគនៅមន្ទីរពិសោធន៍ ដើម្បីទទួលបាននូវ លទ្ធផលសុក្រិតអំពីកម្រិតភាពកាច ឬ ស្លូតរបស់ដុំ ជៀសវាងការវះកាត់ដែលពុំចាំបាច់ ក៏ដូចជាការព្យាបាលទាន់ពេលនៃ ជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត។ ការធ្វើ FNA មានការឈឺចាប់តិច តួចបំផុត គ្មានស្លាកស្នាម មិនចាំបាច់សម្រាកពេទ្យក្រោយធ្វើរួច ជួយផ្តល់នូវការសម្រេចចិត្តក្នុងការព្យាបាលមួយដ៏ត្រឹមត្រូវ។
- Breast nodule biopsy: គឺជាការច្រឹបយកកោសិកាចេញពីដុំសុដន់ ដោយប្រីប្រាស់ ម្ជុលមានមុខតូច ដោយអន្តរាគមន៍ដោយអេកូសាស្រ្តន៍ ដើម្បីយកកោសិកាទៅវិភាគនៅមន្ទីរពិសោធន៍ ដើម្បីទទួលបាននូវ លទ្ធផលសុក្រិតអំពីកម្រិតភាពកាច ឬ ស្លូតរបស់ដុំ ជៀសវាងការវះកាត់ដែលពុំចាំបាច់ ក៏ដូចជាការព្យាបាលទាន់ពេលនៃ ជម្ងឺមហារីកសុដន់។ ការធ្វើ Breast nodule biopsy មានការឈឺចាប់តិចតួច ជាទូទៅស្លាកស្នាមតូចបំផុតសឹងមើលមិនឃើញ មិនចាំបាច់សម្រាកពេទ្យក្រោយធ្វើរួច ជួយផ្តល់នូវការសំរេចចិត្តក្នុងការព្យាបាលមួយដ៏ត្រឹមត្រូវ។