មជ្ឈមណ្ឌលរោគវិនិច្ឆ័យ លាង ហេង ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា នៅខែឧសភា ឆ្នាំ២០១៩ ផ្តល់ជូននូវសេវាកម្មឯកទេសរូបភាពវេជ្ជសាស្រ្តយ៉ាងសម្បូរបែប។ ដោយមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យនេះ ស្ថាបនិករបស់មជ្ឈមណ្ឌលជឿជាក់ថាបច្ចេកវិទ្យាវិភាគរោគវិនិច្ឆ័យចុងក្រោយបំផុត ជាមួយនឹងឧបករណ៍ទំនើប ដែលមានស្តង់ដាអនុវត្តល្អនឹងជួយប្រជាជនកម្ពុជាឲ្យមាន ឱកាសរស់នៅបានយូរ និង មានសុខភាពល្អ ដូចនៅប្រទេសអភិវឌ្ឈដទៃទៀតដែរ ដូចជាប្រទេសជប៉ុន និងសហរដ្ឋអាមេរិច ជាដើម។
“ពិនិត្យមើលសុខភាពរបស់អ្នកជាមុន” ត្រូវបានណែនាំនៅប្រទេសកំពុងអភិវឌ្ឈហើយនិន្នាការនេះក៏មានការកើនឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ការពិនិត្យសុខភាពជាទៀងទាត់ និងការធ្វើតេស្តអាចជួយរកបញ្ហាសុខភាពមុនពេលវាកើតឡើង ហើយក៏អាចជួយស្វែងរកបញ្ហាសុខភាពបានទាន់ពេលវេលា ដូច្នេះឱកាសនៃការព្យាបាលជាសះស្បើយគឺកាន់ប្រសើរជាងមុន។ តាមរយ:ការពិនិត្យសុខភាព និងការព្យាបាលបានត្រឹមត្រូវ បានន័យថាលោកអ្នកបាន និងកំពុងទទួលបាននូវឱកាសនៃការរស់នៅបានកាន់តែយូរ និងមានសុខភាពល្អជាងមុន ។
មជ្ឈមណ្ឌលរោគវិនិច្ឆ័យ លាង ហេងត្រូវការបានបំពាក់ដោយឧបករណ៍ទំនើបៗផ្នែកវេជ្ជសាស្រ្តថ្មី និងចុងក្រោយបំផុតដែលមានបច្ចេកវិទ្យាខ្ពស់។ គ្រឿងបរិក្ខារទាំងនោះត្រូវបានបំពាក់ដោយប្រុងប្រយ័ត្ន និងតម្រូវតាមការអនុវត្តនៃការថែទាំសុខភាពនាពេលបច្ចុប្បន្ន ជួយពង្រីកសមត្ថភាពគ្លីនិក និងនាំទៅដល់លទ្ធផលនៃការធ្វើវិភាគរោគវិនិច្ឆ័យដែលអាចជឿជាក់ និង ទុកចិត្តបាន។
ដើម្បីក្លាយជាដៃគូដ៏ល្អ របស់អ្នកផ្តល់សេវាកម្មថែទាំសុខភាព និងអ្នកត្រូវការស្វែងរកការវិភាគរោគវិនិច្ឆ័យផ្នែកវេជ្ជសាស្រ្តដែលអាចទុកចិត្តបាន និងត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា។
ផ្តល់ជូននូវឯកទេសរូបភាពវេជ្ជសាស្រ្តដែលមានវិជ្ជាជីវ: និងមានស្តង់ដារដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។